ការដឹកនាំដោយបេះដូងពិត និងការបម្រើដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ទទួលបានការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប
សៀមរាប៖ ក្នុងរយៈពេលជិត ២ ឆ្នាំ នៃការដឹកនាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មិនត្រឹមតែបង្ហាញពីសមត្ថភាព និងវិន័យការងារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ពី “បេះដូងអ្នកដឹកនាំ” ដែលដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងដាក់ការរក្សាសន្តិសុខសង្គមជាអាទិភាពកំពូល។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងពោរពេញដោយការលះបង់ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបំពេញភារកិច្ច និងតួនាទីជាអ្នកការពារសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយភាពអត់ធ្មត់ ស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍កក់ក្តៅ មានទំនុកចិត្ត និងមានសេចក្តីសុខក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានសម្តែងការគោរព ស្រឡាញ់ និងសរសើរយ៉ាងទូលំទូលាយ ដោយចាត់ទុកលោកឧត្តមសេនីយ៍ទោ ជាថ្នាក់ដឹកនាំដែល «ធ្វើការពិត មើលឃើញការលំបាករបស់ប្រជាពលរដ្ឋពិត និងស្តាប់សម្លេងមូលដ្ឋានពិត»។ ការចុះដល់មូលដ្ឋានជាប្រចាំ និងការដឹកនាំដោយភាពជិតស្និទ្ធ បានបង្កើតភាពជឿជាក់ និងសាមគ្គីភាពយ៉ាងរឹងមាំ រវាងកម្លាំងនគរបាល និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានជាច្រើន ក៏បានសម្តែងការគោរព និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ដោយចាត់ទុកថា ជាថ្នាក់ដឹកនាំដែលបើកចំហ មានភាពសហការល្អ…

